ក្រុមប្រឹក្សាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
ក្រុមប្រឹក្សាខេត្តព្រះវិហារ
បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា
អភិបាលរងខេត្ត នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែឧសភា
ឆ្នាំ២០២៦។
ក្រៅពីពិនិត្យ
និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣
របស់ក្រុមប្រឹក្សាខេត្តអាណត្តទី៤ ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តក៏បានពិនិត្យ
និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦, ការរៀបចំព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព
សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ , លិខិតលេខ ១៧៤៩ សជណ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្តីពីការពង្រឹង
និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ក្រមសីលធម៌វិជ្ចាជីវៈ
របៀបរបបបំពេញកាងាររបស់ក្រុមប្រឹក្សា និងគណ:អភិបាលខេត្ត ក្រុង ស្រុក, ការត្រៀមឆ្លើយតបគ្រោះមហន្តរាយ និងគ្រោះថ្នាក់សង្គមផ្សេងៗ
រួមនិងបញ្ហាផ្សេងៗមួយចំនួនទៀត។
ព័ត៌មានទាក់ទង